ស្លុតចិត្តបំផុត ដោយក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ នៅខេត្តសៀមរាប ត្រូវបានជនសង្ស័យរំលោភបូករហូតដល់ទៅ ២០ នាក់ យ៉ាងព្រៃផ្សៃ

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ស្លុតចិត្តបំផុត ដោយក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ នៅខេត្តសៀមរាប ត្រូវបានជនសង្ស័យរំលោភបូករហូតដល់ទៅ ២០ នាក់ យ៉ាងព្រៃផ្សៃ លុះពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតក៏ខឹងពេកវាយទៅជនបង្ករ ស្រាប់តែពេលនេះឪពុកត្រូវជាប់គុក រីឯជនល្មើស ១៤ នាក់ទៀតនៅក្រៅឃុំទៅវិញ។ នេះបើតាមការឱ្យដឹងពីលោកស្រី ម៉ម សុម៉ាលី ដែលបានបង្ហោះសារយ៉ាងឈឺចិត្តនេះនៅលើហ្វេសប៊ុកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ នេះ។

ទាក់ទៅទិនទៅនឹងរឿងនេះ បើតាមការឱ្យដឹងពីគណនីឈ្មោះ Sorn Sopheak- ស៊ន សុភក្ត្រ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នេះ លោកទទួលបានព័ត៌មានថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ឱ្យក្រុមការងារក្រសួងចុះស្រាវជ្រាវករណីរំលោភបូកមួយនេះ នៅខេត្តសៀមរាប។

ចំពោះរឿងនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏សូមឱ្យក្មេងស្រីរងគ្រោះទទួលបានយុត្តិធម៌ពិតប្រាកដ ហើយអ្នកដែលពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ព្រមទាំងទប់ស្កាត់នូវអំពើហិង្សាគ្រប់រូបភាព លើកុមារ និង ស្រ្តី៕

អត្ថបទដែលជាប់ទាក់ទង