ភ្ញាក់ផ្អើល! លោក អ៊ឹម ជីវ៉ា បានប្រកាសដំណឹងថា ពេលនេះ នាយ ឆាង ដែលជាសមាជិកក្រុមយក្ស បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់

ជារឿងដ៏ភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៤ នេះ លោក អ៊ឹម ជីវ៉ា បានប្រកាសដំណឹងថា ពេលនេះ នាយ ឆាង ដែលជាសមាជិកក្រុមយក្ស បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ដោយសារជំងឺ រលាកទងសួតធ្ងន់ធ្ងរ។

ការធ្លាក់ខ្លួនឈឺធ្ងន់របស់ នាយ ឆាង គឺចៃដន្យខ្លាំងណាស់ ខណៈ នាយ ធុង ដែលជាសមាជិកក្រុមយក្សមួយនេះ ទើបតែទទួលមរណភាពកាលពីថ្ងៃទី ១ ទើបតែធ្វើពិធីបូជា មិនទាន់រៀបចំធ្វើពិធីបុណ្យ ៧ ថ្ងៃនៅឡើយ។

បើតាមការជូនដំណឹងពីលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា ៖ «ជំងឺនាយ ឆាង កាន់តែធ្ងន់ហើយ! បន្ទាប់ពីនាយ ធុង បានស្លាប់ ពេលនេះ នាយ ឆាង ដែលជាសមាជិកក្រុមយក្ស មានជំងឺធ្ងន់ធ្ងរ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ»

ប្រភពដដែលបានឱ្យដឹងទៀតថា ៖ «នាយ ឆាង គឺជាសមាជិកក្រុមយក្ស ដែលមានទម្ងន់ធ្ងន់ ដែលសមាជិកនេះមានគ្នា ៥នាក់ សុទ្ធតែជាអ្នកដែលមានគីឡូមិនតិចជា ២០០ ឬ ៣០០គីឡូឡើយ ។ បន្ទាប់ពីនាយ ធុង ជាសមាជិកក្រុម បានទទួលមរណភាពកាលពីថ្ងៃទី ១ ឧសភា ពេលនេះ នាយ ឆាង ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ដែរ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យព្រៈកុសមៈ ហៅ ពេទ្យលោកសង្ឃ»

អត្ថបទដែលជាប់ទាក់ទង