ផ្ទុះការភ្ញាក់ផ្អើល! កូនក្ដៅខ្លួនយកទៅពេទ្យទាំងយប់ តែដូចយកទៅឱ្យវេទនាលើសដើម ពេទ្យចាក់ម្ជុលកូនខុស ៤-៥ កន្លែងឡើងជាំឯសម្តីពេទ្យខ្លះឡូយទៀត

ពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានគណនីមួយឈ្មោះ Rayman Zy បានបង្ហោះសារពាក់ព័ន្ធនឹងមន្ទីរពេទ្យកុមារជាតិ ក្រោយពីម្ចាស់គណនីរូបនេះបាននាំកូនតូចដែលឈឺទៅទទួលការព្យាបាលនៅមន្ទីរពេទ្យនោះ។

តាមរយៈគណនីឈ្មោះ Rayman Zy ដែលបានបង្ហោះសារនៅយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះថា ៖ «បទពិសោធ ចៀសបានចៀស ពេទ្យកុមារជាតិ បងពេទ្យទាំង ៣ កូនឈឺទាំងយប់ ស្លន់ពេកមិនដឹងត្រូវទៅណា បែរយកកូនមកដូចវេទនាលើសដើម សំខាន់ចាក់ថ្នាំកូនមិនឱ្យម្តាយចូលជាមួយ បែរចេញមកវិញចាក់មិនត្រូវ ចាប់គ្នាជាំពេញខ្លួន ម្ជុលខុស ៤-៥ កន្លែង អ៊ីចឹងតើសបានឆ្ងល់យូរម្ល៉េះ ១៥ នាទីហើយមិនចេញមក ម្តាយសុំចូលមិនឱ្យចូល ស្បថម៉ង សម្តីពេទ្យដូចបាត ថែមទាំងនិយាយទៀតថាចាំស្អែកចាំព្យួរទៅ ចុះក្មេងគ្នាក្តៅឡើងទន់ខ្លួនបងមានបានមើលទេ? តម្លៃយក vip បន្ទប់ប៉ុន្មានក៏បានឱ្យតែកូនបានជា តែយកកូនមកវេទនាលើសដើម»

ម្ចាស់គណនីខាងលើបានបន្តបន្ថែមថា ៖ «និយាយត្រង់ពេទ្យស្រី បងគាត់និយាយល្អ តែពូនេះចាកឆ្ងាយសាលាខ្លាំង សំខាន់សេីចឌឺ ប្រហែលស្គាល់ខ្ញុំស្តេីងដឹង។ ឃេីញគ្នាទៅពេទ្យរដ្ឋ មិនចង់មេីលមិនចង់ខ្វល់ឯង ប៉ុណ្ណោះទម្រាំគ្នាអត់លុយទុកគ្នាចោលម៉េចទៅ »

អត្ថបទដែលជាប់ទាក់ទង