តៃវ៉ាន់បង្ហាញនូវក្តីព្រួយបារម្ភជាថ្មីម្តងទៀត ក្រោយចិនបន្ថែមការធ្វើសមយុទ្ធយោធានៅជុំវិញកោះរបស់ខ្លួន
តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិជាថ្មីម្តងទៀត ក្រោយប្រទេសចិនបានធ្វើសមយុទ្ធយោធាកាន់ខ្លាំងឡើងៗនៅជុំវិញដែនកោះរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ កោះតៃវ៉ាន់ថែមទាំងបានបញ្ជាក់ថា ភាពតានតឹងនៅពេលនេះគឺបានឈានដល់កម្រិតធ្ងន់ធ្ងរស្ទើរតែលែងអាចគ្រប់គ្រងបាន ដែលងាយនឹងបង្កឲ្យមានការប៉ះទង្គិតគ្នាដោយចៃដន្យណាស់។
ប្រភពខាងលើបានបន្តថា ក្នុងរយៈពេល២ សប្តាហ៍ចុងក្រោយនេះចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទម្រង់ដ៏កាចមួយនៅជុំវិញកោះតៃវ៉ាន់ ដោយចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែបជា និងនាវាចម្បាំងជាច្រើនគ្រឿងមកកាន់តំបន់ជុំវិញកោះតៃវ៉ាន់ ហើយអ្វីដែលជាការកត់សម្គាល់នោះគឺចិនថែមទាំងបានបញ្ជូននាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនមកកាន់ដែនកោះតៃវ៉ាន់ទៀតផង។ បើទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Chiu Kuo-cheng បានបញ្ជាក់ថា តៃវ៉ាន់នៅតែបន្តរក្សាជំហរយ៉ាងមុតមាំក្នុងការការពារដែនដីរបស់ខ្លួន បើទោះជាក្នុងស្ថានភាពបែបណាក៏ដោយ៕