អាកាសធាតុកំពុងតែឡើងកំដៅខ្លាំង រោងចក្រផលិតក្រដាស់មួយនៅក្នុងខេត្ត សាមុតសាខន បានឆាបឆេះយ៉ាងសន្ធោសន្ធៅ

កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ខណៈអាកាសធាតុកំពុងតែឡើងកំដៅខ្លាំង រោងចក្រផលិតក្រដាស់មួយនៅក្នុងខេត្ត សាមុតសាខន បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្អើលអស់ប្រជាជនដែលរស់នៅក្បែរនោះរត់ចែកជើងគ្នា។

ដោយសារតែអណ្តាតភ្លើងឆេះខ្លាំង ក្រុមអ្នកជំនាញបានប្រើប្រាស់ឡានទឹកចំនួន ២០ គ្រឿងឯណោះ តែរយៈពេល ៨ ម៉ោង ទើបអាចពន្លត់ភ្លើងដែលឆាបឆេះខ្លាំងនោះបាន។

ដោយឡែក ខណៈភ្លើងឆេះរោងចក្រផលិតក្រដាសមិនទាន់ស្ងាត់បាត់ផង ស្រាប់តែនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ ភ្លើងបានលេបត្របាក់ឃ្លាំងធំមួយនៅក្នុងខេត្ត អយុធ្យា ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយឃ្លាំងនោះត្រូវបានអ្នកជំនាញពិនិត្យឃើញថា ជាឃ្លាំងផ្ទុកនូវសារធាតុគីមីចំនួន ៤ ០០០ តោនឯណោះ។

គួរបញ្ជាក់ថា សម្រាប់មូលហេតុដែលបង្កឱ្យមានភ្លើងឆាបឆេះនោះត្រូវបានគេសង្ស័យថា បណ្តាលមកពីអាកាសធាតុក្តៅធ្វើឱ្យទុះសេខ្សែភ្លើង តែការពិត ឬមូលហេតុពិតយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថភាពនៅឡើយទេ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង