អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសាលា ប្រើប្រាស់មធ្យោបាយមួយចំនួន ដើម្បីកាត់បន្ថយរលកកំដៅ ដែលឡើងដល់រង្វង់ ៤០អង្សារ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ដោយសារតែរលកកម្តៅ កាន់តែក្តៅខ្លាំងរហូតដល់រង្វង់ ៤០អង្សារ អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសាលាមួយចំនួន បានប្រើប្រាស់មធ្យោបាយមួយចំនួន ដើម្បីកាត់បន្ថយរលកកំដៅ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចបន្តការសិក្សានៅក្នុងថ្នាក់រៀន។

ជាក់ស្តែងតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះ បានឲ្យដឹងថា នៅតាមសាលាតាមតំបន់ខ្លះ សិស្សត្រូវដាក់យកកន្សែងត្រជាក់ជ្រលក់ទឹកដាក់លើក្បាល​សាលាខ្លះទៀត បានយកឡានទឹកបាញ់ដំបូលអគារ ថែមទៀតយកទឹក បាញ់បរិវេទថ្នាក់រៀនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង