រថភ្លើងថ្មីរបស់កម្ពុជា ទើបដឹកមកពីជប៉ុន ទិដ្ឋភាពខាងក្នុងស្អាតប្រណីតណាស់ នឹងដំណើរការឆាប់ៗ
ជារឿងដ៏គួរឱ្យរំភើប រថភ្លើង Kiha 183 Snow Heavy ដែលជាសមាជិកថ្មី នៃវិស័យផ្លូវដែកនៅកម្ពុជា បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយរលូនហើយ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
បន្ទាប់ពីនាំចេញពីប្រទេសជប៉ុនតាមរយៈកប៉ាល់ ដឹកចូលមកដល់ក្រុងព្រះសីហនុ ទឹកដីកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ក្រុមហ៊ុន Royal Railways បានបញ្ជាក់ឱ្យដឹងថា រថភ្លើង Kiha 183 Snow Heavy សមាជិកថ្មីនេះ នឹងដាក់ដំណើរការបម្រើជូនបងប្អូនឆាប់ៗនេះ។
ប្រភពដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា បច្ចុប្បន្ននេះ រថភ្លើង Kiha 183 Snow Heavy កំពុងតែស្ថិតនៅក្នុងការជួសជុល និងកែលម្អបន្ថែម ដើម្បីឱ្យកាន់តែស្អាតប្រណីត និង ប្រកបដោយសុវត្ថិភាពជូនអ្នកដំណើរ៕
ខាងក្រោមនេះ ជាទិដ្ឋភាពនៅក្នុងទូររថភ្លើង ៖