គួរឱ្យស្ងើចសរសើរ! មន្ត្រីនៅក្នុងភូមិសាស្ត្រខេត្តកំពត មានរៀបចំរថយន្តចល័ត ដើម្បីធ្វើអត្តសញ្ញាណប័ណ្តជូនប្រជាពលរដ្ឋដល់ទីតាំង
ជារឿងដ៏គួរឱ្យស្ងើចសរសើរ មន្ត្រីនៅក្នុងភូមិសាស្ត្រខេត្តកំពត មានរៀបចំរថយន្តចល័ត ដើម្បីធ្វើអត្តសញ្ញាណប័ណ្តជូនប្រជាពលរដ្ឋដល់ទីតាំង បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ផ្ដល់នូវភាពងាយស្រួល និងភាពកក់ក្ដៅ ជូនបងប្អូនប្រជាពលរដ្ឋ។
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះបញ្ជាក់ពីសកម្មភាព ក្នុងការប្រើប្រាស់ រថយន្តចល័តធ្វើអត្តសញ្ញាណប័ណ្ត ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សដែលគ្រប់អាយុ ដល់ទីតាំងវិទ្យាល័យដែលពួកគាត់កំពុងសិក្សាតែម្ដង។
ជាក់ស្ដែង មន្ត្រីនៃខេត្តកំពត បានប្រើប្រាស់រថយន្តចល័តធ្វើអត្តសញ្ញាណប័ណ្ត ចុះធ្វើអត្តសញ្ញាណប័ណ្តជូនក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យព្រៈរាជសម្ភារ ដែលមានទីតាំងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត ដែលសកម្មភាពដ៏យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនេះ កំពុងធ្វើឱ្យប្រជាជនក្នុងខេត្ត ពេញចិត្តជាខ្លាំង។