រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ប្រកាសរកស្ដ្រី ដែលត្រូវប្ដីប្រពន្ធលក់ខោអាវអនឡាញ ជេរប្រមា-ថសព្វគ្រប់ថ្ងៃមុន

នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការមិនពេញចិត្ត ចំពោះទង្វើររបស់ប្ដីប្រពន្ធមួយគូជាអ្នកប្រកបអាជីពលក់ខោអាវអនឡាញ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថអសីលធម៌ទៅកាន់អតិថិជនខ្លួន នាំឱ្យផ្ទុះការចែករំលែកពេញបណ្ដាញសង្គម។

បន្ទាប់ពីមានរឿងនេះកើតឡើង នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤​ នេះ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកជំទាវឈ្មោះ Morokat Nhem ឱ្យស្រ្តីដែលត្រូវប្ដីប្រពន្ធអ្នកលក់អនឡាញខាងលើជេរបញ្ចោរ ទាក់ទងទៅលោកជំទាវ។

សារនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា ៖ «បងប្អូនស្គាល់ប្អូនស្រីអ្នកទិញផលិតផលដែលត្រូវប្តីប្រពន្ធលក់ខោអាវជេរបញ្ចោរ និងប្រមាថគ្រប់បែបយ៉ាងនេះទេ សូមឱ្យគាត់ទាក់ទងមកខ្ញុំតាមលេខខ្ញុំ 012982000»

លើសពីនេះ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត បានបន្តទៀតថា ៖ «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឱ្យមនុស្ស ២ នាក់ បំផ្លាញសីលធម៌សង្គមអ៊ីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»

អត្ថបទដែលជាប់ទាក់ទង