ល្អហួស បានលាបខ្លួនសគ្រងគ្រឿងតែងជាតួអង្គនាងមណីមេខឡា «ទម្រង់១០០ឆ្នាំ» មើលទៅស្រស់ស្អាតប្លែកខ្លាំង

បើនិយាយពីបវរកញ្ញាវ័យក្មេងដ៏មានសក្ដានុពល ជូរី ល្អហួស ក្រោយពីបំពេញបេសកកម្មតំណាងប្រទេសកម្ពុជាទទួលបានលទ្ធផលដ៏អស្ចារ្យក្លាយជា Miss Preteen Junior Idol World 2024 កាលពីពេលកន្លងមក ពេលនេះនាងកំពុងតែមានការមមាញឹកខ្លាំងជាមួយនឹងការងារជាច្រើន។

ជាមួយគ្នានោះ ល្អហួស ក៏តែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ដែលជារឿយៗតែងឃើញនាងបញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតទាំងបុរាណ និង សម័យ មើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះបវរកញ្ញាវ័យក្មេងរូបនេះ ខណៈនាងបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកក្នុងសម្លៀកបំពាក់បុរាណ ដែលបានលាបខ្លួនសគ្រងគ្រឿងតែងជាតួអង្គនាងមណីមេខឡា «ទម្រង់១០០ឆ្នាំ» មើលទៅស្រស់ស្អាតប្លែកខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង