រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

សៀមរាប ៖ រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ១៤កើត ដល់ថ្ងៃចន្ទ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។កម្មវិធីឆ្នាំនេះ រួមមាន៖ ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពីព័រណ៍ផលិតផលផ្សេងៗ ព្រមទាំង មានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់ ។គុនខ្មែរ” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍១៣កើត ដល់ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញាំងឱ្យព្រះរាជពិធី បុណ្យនេះ កាន់តែមានភាពអធិកអធមថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង