បង្ហាញមុខកូនប្រុសច្បងរបស់ លោក សុខ រ៉ាស៊ី ឃើញមានមហាជនអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនារីៗហៅប៉ាក្មេកព្រាត
ពិធីករប្រុសប្រចាំទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែមានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ ដោយលោកក្ដាប់បានតំណែងជាពិធីករក្នុងកម្មវិធីធំៗនៅក្នុងដៃជាច្រើន ហើយបើងាកមកការងារខាងក្រៅវិញ ក៏តារាប្រុសរូបនេះមមាញឹកខ្លាំងណាស់ដែរ។
បើនិយាយពីជីវិតគ្រួសាររបស់ពិធីកររូបនេះវិញ ត្រូវបានគេដឹងថាលោកបានសាងគ្រួសារដ៏ពេញលេញមួយដែលមកដល់ពេលនេះ លោក និង ភរិយា មានកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ ៣ នាក់ហើយ។
យ៉ាងណាមិញ ទោះបីជារវល់នឹងការងារយ៉ាងណា សុខ រ៉ាស៊ី ក៏មិនភ្លេចចំណាយពេលវេលាសម្រាប់គ្រួសារ ដោយជារឿយៗលោកតែងបង្ហាញសកម្មភាពផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូនក្នុងនាមជាមេគ្រួសារ មើលថែ ផ្ដល់ក្ដីស្រឡាញ់ ធ្វើឱ្យប្រពន្ធកូនរស់នៅក្នុងជីវិតសុខស្រួល។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ ខណៈបានឃើញលោកបញ្ចេញរូបភាពមួយសន្លឹកជាមួយកូនប្រុសច្បងមានឈ្មោះថា ពេជ្រ ករុណា ដែលកំពុងឆក់បានដួងចិត្តមហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនមានការសរសើរចំពោះភាពស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍របស់កូនប្រុសពិធីកររូបនេះជាខ្លាំង។ លើសពីនេះ ឃើញមានមហាជនអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនារីៗបានចែករំលែករូបភាព និង បញ្ចេញមតិហៅលោក សុខ រ៉ាស៊ី ជាប៉ាក្មេកព្រោងព្រាតទៀតផង៕