មនុស្សចំនួន ១០ នាក់ត្រូវបាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្រយោធាចំនួន ២ គ្រឿង បានបុកគ្នាលើអាកាស
មនុស្សចំនួន ១០ នាក់ត្រូវបាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្រយោធាចំនួន ២ គ្រឿង បានបុកគ្នាលើអាកាស អំឡុងពេលកំពុងហាត់សមសម្រាប់ក្បួនដង្ហែររបស់កងទ័ពជើងទឹករបស់ម៉ាឡេស៊ី។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ និង ៣២ នាទីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) នាមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។
បើតាមការបញ្ជាក់ពីមន្ត្រីទ័ពជើងទឹកនៅម៉ាឡេស៊ី បានបញ្ជាក់ដែរថា យន្តហោះយោធាដែលប៉ះទង្គិចគ្នានោះ គឺជាយន្តហោះ Eurocopter AS555SN Fennec និង Agusta-Westland AW-139 ដោយយន្តហោះ Fennec មានមនុស្សលើនោះចំនួន ៣ នាក់ ខណៈយន្តហោះ Agusta មានមនុស្សចំនួន ៧ នាក់។ ជនរងគ្រោះទាំង ១០ នាក់បានស្លាប់នៅនឹងកន្លែង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងមូលដ្ឋានទ័ព ដើម្បីកំណត់អត្តសញ្ញាណ៕