ជនសង្ស័យពីរនាក់យកកាំ-បិ-តមកភ្ជុងប្ល-ន់ទូរសព្ទពីយុវជនម្នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនរួច

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនរួចបន្ទាប់ពីធ្វើសកម្មភាពយកកាំបិតទៅភ្ជង់ប្លន់យកទូរសព្ទពីយុវជនរងគ្រោះម្នាក់នៅមុខហាងមីហឹលមួយកន្លែង។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២៣ ចំណុចក្បែស្តុបទួលពង្រស្ថិតនៅតាមបណ្ដោយផ្លូវ វែងស្រេងក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១-ជនសង្ស័យ មានឈ្មោះ អេង ណាវីន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ។
២-ចំណែកជនរងគ្រោះមានឈ្មោះ វឌ្ឍនៈ ភេទប្រុសអាយុ១៨ឆ្នាំមុខរបបំរើការងាក្នុងហាងមីហឹល បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែកន្លែងកើតហេតុក្នុងខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅនៅស្រុកពាមជខេត្តព្រៃវែង។

បើយោងតាមការបញ្ជាក់ពីយុវជនរងគ្រោះមានឈ្មោះវឌ្ឍនៈភេទប្រុសអាយុ ១៨ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានចេញពីធ្វើការនៅក្នុងហាងមីហឹលមួយកន្លែងហើយក៏បានឈរនៅខាងមុខហាងមីហឹលនោះគោលបំណងចាំបុកឃីកកង់បីឥណ្ឌាដើម្បីជិះទៅលេងផ្ទះសង្សាររបស់ខ្លួន ភ្លាមនោះដែរស្រាប់តែលេចមុខជនសង្ស័យទាំងពីនាក់នោះមិនដឹងថាដើមកពីណានោះទេបានកាន់កាំបិតចុងស្រួចមួយរួចក៏ដើមកសំដៅរួចដកកាំបិតចុងស្រួចនោះយកមកភ្ជង់ត្រង់ចង្កេះសម្លុតឲ្យយកទូរសព្ទឲ្យពីជនរងគ្រោះ ភ្លាមនោះដែរជនរងគ្រោះក៏បានប្រគល់ទូរសព្ទឲ្យទៅជនសង្ស័យទាំងពីនាក់នោះហើយជនស្ស័យនិងបក្ខពួកបាននាំគ្នារត់គេចខ្លួន ពេលនោះដែរជនរងគ្រោះរត់ប្រដេញតាមពីក្រោយហើយស្រែកថាចោរៗធ្វើឲ្យអ្នករត់ម៉ូតូឌុបហ្នឹងអ្នករត់កង់បីឥណ្ឌាឃើញក៏នាំគ្នាជួយប្រដេញពីក្រោយទើបឃាត់ខ្លួនបានម្នាក់និងទូរសព្ទមួយគ្រឿងបានមកវិញ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏ឃាត់យកជនសង្ស័យខាងលើយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ដើម្បីសាកសួរបន្តនិងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីដើម្បីស្វែងរកបក្ខពួកម្នាក់ទៀតយកមកចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង