ចូលរួមរំលែកទុក្ខ! តារាចម្រៀង ចេន បាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់

នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ នេះ តារាចម្រៀង ចេន បានបង្ហោះសារយ៉ាងក្តុកក្តួលពីដំណឹងមរណភាពរបស់លោកតារបស់លោក។

ក្នុងនោះ ក្រោយទទួលបានដំណឹងយ៉ាងក្រៀមក្រំមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ចេន ជាបន្តបន្ទាប់ផងដែរ។

ម្យ៉ាងវិញទៀត លោក ចេន ក៏បានបង្ហោះសារលាលោកតាគ្មានថ្ងៃត្រឡប់ប្រកបដោយអារម្មណ៍ក្រៀមក្រំថា ៖ «១៨.០៤.២០២៤ ចៅសូមគោរពវិញ្ញាណក្ខន្ធលោកតា វ៉ាន់ សុខ ទៅទីឋានបរមសុខដ៏ស្ងប់ស្ងាត់ លោកតាគឺស្ថិតនៅក្នុងបេះដូងកូនចៅជារៀងរហូត»៕

អត្ថបទដែលជាប់ទាក់ទង