នារីជាម្តាយម្នាក់ បានយកកូនស្រី ២ នាក់ ទៅលេងនៅសួនកម្សាន្តក្មេងមួយ ម្តុំបឹងកក់រួចទៅចោលកូនបាត់មិនទាន់ឃើញមកអើពើរកកូន និង យកទៅផ្ទះវិញទេ

កាលពីល្ងាចថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនមានការប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Chanroeun Ry បានបង្ហោះឱ្យដឹងមាននារីជាម្តាយម្នាក់ បានយកកូនស្រី ២ នាក់ ទៅលេងនៅសួនកម្សាន្តក្មេងមួយ ម្តុំបឹងកក់រួចទៅចោលកូនបាត់មិនទាន់ឃើញមកអើពើរកកូន និង យកទៅផ្ទះវិញទេ។

គណនីខាងលើបានរៀបរាប់ថា ៖ «មកយកកូនវិញទៅ កុំទុកគ្នាចោលអ៊ីចឹងអី អាសូរណាស់កូនស្អាតៗហើយចេះណាស់ កូនទាំងពីរនេះពួកគាត់ចេះនិយាយភាសាចិន និង អង់គ្លេស) ពេលសួរគាត់ថា Is your mummy? Yes my mummy បើមានសាច់ញាតិបានឃើញ អាចទាក់ទងលេខក្មួយខ្ញុំបាន 070 272 592។ គាត់យកមកផ្លុងចោល នៅតំបន់កម្សាន្ត Sunshine Family Park នៅបឹងកក់ សូមអរគុណ»។

ក្រោយពីឃើញដំណឹងខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនមានការប្រតិកម្ម ខឹងសម្បាយ៉ាងខ្លាំងដល់ស្ត្រីរូបនោះ ដែលដាច់ចិត្តយកកូនៗមកទុកចោលបែបនេះ។ យ៉ាងណា តាមរយៈការបន្ថែមពីបុរសខាងលើ ពេលនេះក្មេងស្រីទាំង ២ កំពុងទទួលបានការមើលថែ និង បន្តប្រកាសរកសាច់ញាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង