លោក ឃុំ ប៉ុណ្ណាដែត ស្វាមីអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារយ៉ាងវែងអន្លាយជុំវិញរឿងភរិយា ក្រោយមានអ្នកគាំទ្រលើកឡើងពីរូបភាពលើ Poster

កាលពីរាត្រីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ លោក ឃុំ ប៉ុណ្ណាដែត ស្វាមីអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារយ៉ាងវែងអន្លាយ បន្ទាប់ពីមានអ្នកគាំទ្រមួយរូបបានលើកឡើងពី Poster ផ្សព្វផ្សាយកម្មវិធីតន្ត្រី ដែលបានដាក់រូបភាពរបស់អ្នកនាង យក់ ឋិតរដ្ឋា នៅខាងក្រោយសិស្សប្អូនជំនាន់ក្រោយ។

តាមរយៈសារអ្នកគាំទ្រមួយរូបដែលមានឈ្មោះ Sok Phimean បានរៀបរាប់ថា ៖ «ហេតុអីត្រូវដាក់រូបបងស្រី​ យក់​ ថិតរដ្ឋា​ នៅខាងបែបនេះ ឬមួយក៏គាត់មិនមានសមត្ថភាព​ និង ភាពល្បីល្បាញទេ?​ ខ្ញុំឃើញបងស្រីមិនដែលប្រតិកម្មរឿងរូបទេ ដែលគេតែងតែដាក់គាត់ទាំងគាត់ជាតារារៀមច្បង​ និង មានភាពល្បីល្បាញនៅឡើយមិនអន់ជាងអ្នកចម្រៀងជំនាន់ក្រោយឡើយ។​ និយាយនេះ មិនរើសអើងលើអ្នកចម្រៀងណាទេ​ តែខ្ញុំនិយាយនេះគឺសំដៅទៅលើអ្នក ​Design និង អ្នកត្រួតពិនិត្យ​ទាំងអស់គួរគិតថារូបណាគួរដាក់យ៉ាងម៉េច​ ឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ​ ជារៀមច្បងក្នុងវិស័យសិល្បៈផង។​ ហើយខ្ញុំចង់និយាយទៅកាន់ Idol យក់​ ថិតរដ្ឋា​ ផងដែរថា គួរតែហ៊ាននិយាយខ្លះ មិនត្រូវបណ្តោយឱ្យគេធ្វើបែបនេះទេ​ កុំស្លូតពេក!​ សុំទោសខ្ញុំនិយាយនេះ ព្រោះស្រឡាញ់បងស្រីពេក​ ឈឺឆ្អាលពេក​។ Poster ច្រើនណាស់ ដែលធ្វើបែបនេះ។​ សុំទោស​ បើខ្ញុំនិយាយលើសលើចំណុចត្រង់ណា​ ពី Fan ផ្កាប់មុខម្នាក់នេះ»។

ភ្លាមៗនោះដែរ លោក ឃុំ ប៉ុណ្ណាដែត ស្វាមីអ្នកនាង យក់ ឋិតរដ្ឋា ក៏បានបង្ហោះសារ​លើកឡើងពីរឿងខាងលើដូចគ្នាដែរថា ៖​ «ជាដំបូង បងអរគុណចំពោះប្អូនដែលឈឺឆ្អាលចំពោះ​ភរិយាបង។ សម្រាប់ពួកបង ក៏ចេះអន់ចិត្តដែរជាការពិត!​ តែពេលខ្លះ បងចង់ដឹងថាពេលណាគេមើលឃើញចំណុចទាំងនេះ​? ការលើកឡើងរបស់ប្អូនក៏សមហេតុផលដែរ​ ពេលខ្លះបងក៏មិនយល់ដូចគ្នា​ ខ្លាចគេគ្រប់គ្នាថាយើងមានជំងឺតួឯក​។ សម្រាប់ពួកបងឆ្លងកាត់អស់ហើយ​ កាលពីជំនាន់មុន​ សូម្បីតែបទចម្រៀងជាច្រើនបទដែលចេញលើ Youtube ដែលគេ View ច្រើនក្នុងរយៈពេលខ្លី ក៏ត្រូវបានគេលុបចោលដែរ​នេះក៏ពួកបងមិនថា​ (សូមឆែកមើលបទចម្រៀងរបស់​ យក់​ ថិតរដ្ឋា​ ដែលល្បីៗ​មួយចំនួនគឺគ្មាននៅលើ Youtube ទេ)​ តើគួរបន្ទោសអ្នកណា​? តើមានយុត្តិធម៌ទេសម្រាប់​ យក់​ ថិតរដ្ឋា?​ ក៏ប៉ុន្តែទាំងនេះ នៅតែមិនមែនជាបញ្ហាពិតសម្រាប់ពួកយើងទេ​ សំខាន់គឺមានបងប្អូន​ និង Fan Fan ជាច្រើនឱ្យកម្លាំងចិត្ត​ និង លើកទឹកចិត្តពួកបង​។ សូមអរគុណម្តងទៀត សម្រាប់អ្នកទាំងអស់គ្នា​ អរគុណដល់​ Sok Phimean her Fan»៕

អត្ថបទដែលជាប់ទាក់ទង