អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា និង កំលោះសង្ហាសំឡេងផ្អែម ថេណា មានការអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសទាំង ២ បានបង្ហោះសារឆ្លងឆ្លើយគ្នា
កាលពីយប់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា និង កំលោះសង្ហាសំឡេងផ្អែម ថេណា មានការអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសទាំង ២ បានបង្ហោះសារឆ្លងឆ្លើយគ្នារឿងតារាស្រីកូនកាត់ខ្មែរ-បារាំង កញ្ញា Mélia Constantin។
សារនោះ លោក វណ្ណដា ជាអ្នកបង្ហោះដំបូងគេនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកដោយរៀបរាប់់ថា៖ «ស្អែកនេះបុកទូជាមួយ ប្រូឆាយ ហើយ»។ ភ្លាមនោះដែរ មិនបង្អង់ លោក ថេណា បានចែករំលែកសារនោះ ដោយអមនឹងពាក្យថា៖ «ប៉ះ bro Chhay ខ្ចាយប៉ាហឹត (ប្រហិត) ពេញហ្នឹងហើយ»។
ដើមទងនៃការធ្វើឱ្យលោក វណ្ណដា និង លោក ថេណា បង្ហោះសារឆ្លងឆ្លើយគ្នានេះដែរ ក៏ព្រោះតារាប្រុសទាំង ២ បានសម្តែងប៉ះតួអង្គស្រីកញ្ញា Melia ដូចគ្នា។ ក្នុងនោះ លោក ថេណា បានថតរឿងខ្លីជាតួនឹងកញ្ញា Melia ក្នុងតួអង្គឈ្មោះ ឆាយ (ប្រូ ឆាយ) រីឯលោក វណ្ណដា បានថត MV ថ្មីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលមានកញ្ញា Melia ជាតួសម្តែងស្រីដូចគ្នាដែរ។
យ៉ាងណាមិញ គ្រាន់តែសារឆ្លងឆ្លើយលេងសើចរបស់តារាប្រុសទាំង ២ ខាងលើប៉ុន្មានម៉ាត់ មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកខ្ទង់ពាន់នាក់ឯនោះ៕