ឆេះសាឡាងដែលដឹកអ្នកដំណើរជិត ១០០ នាក់ នៅថៃ ប៉ុន្តែមិនមានអ្នកស្លា.ប់ និងបាត់ខ្លួនឡើយ

បាងកក៖ សាឡាងដឹកអ្នកដំណើរ ដោយរួមមានជនជាតិថៃ និងបរទេសសរុបជិត ១០០ នាក់ បានឆាបឆេះ នៅកោះតៅក្នុងខេត្តស៊ូរ៉ាតថានី ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ខណមនុស្សនៅលើនោះ រួមទាំងនាវិកទាំងអស់រួចផុតពីក្រោះថ្នាក់ ហើយមិនមានរបាយការណ៍ថាមានអ្នករបួសធ្ងន់អ្វីឡើយ។

លោក Pol Col Chokchai Sutthimek នាយរងសេនាធិការចម្រុះ បាននិយាយថា អគ្គីភ័យឆាបឆេះសាឡាង Ko Jaroen 2 ដែលបើកលើផ្លូវ Surat Thani-Koh Tao ចម្ងាយប្រហែល ២ ទៅ ៣ ម៉ាយពីកោះតៅក្នុងស្រុក Koh Phangan ។

សាឡាងដែលផ្ទុកអ្នកដំណើរ ៩៧ នាក់ សមាជិកនាវិក ១១នាក់ និងទំនិញ បានចាកចេញពីខេត្តស៊ូរ៉ាត់ថានី នៅម៉ោងប្រហែល ១១ យប់ ថ្ងៃពុធ ក្នុងដំណើរឆ្ពោះទៅកោះតៅ ខណកប៉ាល់ចូលមកជិតផែកោះតៅ ភ្លើងឆាបឆេះបន្ទប់ម៉ាស៊ីនភ្លាមៗ ។

ទន្ទឹមនោះ បន្ទាប់ពីទទួលដំណឹងនេះ ប្រតិបត្តិករទូក និងមន្ត្រីនៅលើកោះ បានបញ្ជូនទូកជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះមនុស្សនៅលើនោះ ដោយយកទៅច្រាំង។ ទោះយ៉ាងណា អ្នកដំណើរខ្លះរងរបួសស្រាល ដោយសារថប់ដង្ហើម៕

អត្ថបទដែលជាប់ទាក់ទង