ព្រឹកមិញ ទូកដឹកអ្នកទេសចរថៃមួយគ្រឿង បានឆេះកណ្ដាលសមុទ្រម្តុំកោះតៅ ផ្សែងហុយខ្មួលខ្មាញ់យ៉ាងរន្ធ-ត់
នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នេះ ទូកដឹកអ្នកដំណើរទេសចរណ៍របស់ថៃមួយបានឆេះយ៉ាងសន្ធោសន្ធៅម្ដុំកោះតៅ (អណ្តើក) ខេត្តសុរ៉ាតឋានី ធ្វើឱ្យអ្នកធ្វើដំណើរនៅលើទូកជាច្រើនមានការភ័យស្លន់ស្លោ អ្នកខ្លះហក់ចូលក្នុងទឹកដើម្បីគេចពីភ្លើងដែលកំពុងតែឆាបឆេះ។
បន្ទាប់ពីកើតហេតុការណ៍ឆេះទូកអ្នកដំណើរយ៉ាងសន្ធោសន្ធៅនេះហើយ ឃើញមានបណ្តាទូករបស់ក្រុមហ៊ុនផ្សេងៗជាច្រើនបានចូលមកជួយសង្រ្គោះភ្ញៀវទេសចរដែលនៅលើទូកចេញ ដើម្បីរកកន្លែងសុវត្ថិភាព។
យ៉ាងណាមិញ ក្រោយជម្លៀសភ្ញៀវទេសចរណ៍បានហើយ ខាងមន្រ្តីនៅមិនទាន់បង្ហើបទេថា ក្នុងហេតុការណ៍ភ្លើងឆេះទូកនេះមានចំនួនអ្នករងរបួស ឬក៏អត់នោះ? ចំណែកមូលហេតុក៏នៅពុំទាន់ដឹងច្បាស់ដូចគ្នាថា តើបណ្តាលមកពីបញ្ហាអ្វី?៕