យឿន ពិសី បន្ទាប់ពីលែងលះជាមួយប្រពន្ឋ ឥឡូវមានគូកំណាន់ចិត្តស្រស់ស្អាត

ភ្នំពេញ ៖ យឿន ពិសី បន្ទាប់ពីលែងលះជាមួយប្រពន្ឋ ឥឡូវមានគូរកំណាន់ចិត្តស្រស់ស្អាតម្នាក់ទៀត ។ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ យឿន ពិសី បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនថា ខ្ញុំសូមសារភាពថា គាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដ
ប៉ុន្តែគាត់មិនមែនជាជនទីបីទេ ។

ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី ហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំ ហើយព្រមទទួលយកខ្ញុំ ជាខ្ញុំ បើទោះបីជាដឹងថាខ្ញុំពិការក៏ដោយ
ព្រោះនៅពេលដែលខ្ញុំនឹងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ
ខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់
នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល 2 ថ្ងៃ
ហើយរូបភាពដែលបែកធ្លាយនោះ គឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់
គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឲ្យខ្ញុំ រឿងដែលខ្ញុំបាទត្រូវបកស្រាយខ្ញុំបានបកស្រាយរួចហើយ
សូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌ ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ
ម្យ៉ាងវិញទៀតដូចខ្ញុំបានបង្ហោះសារនៅខាងលើមុននេះ អញ្ចឹងខ្ញុំនឹងអាឌិតភរិយាខ្ញុំសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀងនិងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះពួកខ្ញុំទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វះជាប្ដីប្រពន្ធបាន
ប៉ុន្តែចំពោះកូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនៅតែស្រឡាញ់ពួកគាត់ស្មើជីវិត ជាពិសេសខ្ញុំនៅតែបំពេញតួនាទីជាឪពុកដើម្បីផ្ដល់អាហារកិច្ចជូនគាត់រហូតដល់គាត់ធំៗរៀងៗខ្លួន ។

ខ្ញុំបាទបកស្រាយប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ យ៉ាងណាក៏ខ្ញុំបាទសូមគោរពអរគុណទឹកចិត្តស្រឡាញ់និងការគាំទ្ររបស់ពុកម៉ែបងប្អូនដែលតែងតែមានចំពោះរូបខ្ញុំបាទដោយក្ដីគោរពចេញពីខ្ញុំបាទ យឿន ពិសី ៕

អត្ថបទដែលជាប់ទាក់ទង