តារាចម្រៀង កែវ វាសនា ដែលជាមិត្តល្អធ្លាប់រួមទ្រនំជាមួយគ្នា និង មានការរាប់អានគ្នាច្រើនឆ្នាំបានទម្លាយរឿងលោក អ៊ីណូ

កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ តារាចម្រៀង លោក អ៊ីណូ បានប្រកាសជាសាធារណៈថា ពេលនេះលោកបានក្ស័យធនពីការរកស៊ីលក់ឡាន អស់លុយពីខ្លួន ធ្លាក់ខ្លួននៅផ្ទះជួល ហើយថែមទាំងជំពាក់បំណុលគេជាង ១០ ម៉ឺនដុល្លារទៀត។

មិត្តភក្ដិក្នុងក្រៅរង្វង់សិល្បៈជាច្រើន បានបង្ហាញអារម្មណ៍អាណិតអាសូរដល់លោក អ៊ីណូ ជាពន់ពេក ក្នុងនោះគេក៏បានឃើញ តារាចម្រៀង កែវ វាសនា ដែលជាមិត្តល្អធ្លាប់រួមទ្រនំជាមួយគ្នា និង មានការរាប់អានគ្នាច្រើនឆ្នាំមកហើយនោះ ក៏បានបង្ហោះសារសូមអំពាវនាវដល់ម្ចាស់បំណុលទាំងឡាយ ឱ្យយោគយល់ថា លោក អ៊ីណូ ផងចុះ។

តារាចម្រៀង កែវ វាសនា បានស៊ែរការផុសរបស់ អ៊ីណូ ហើយអំពាវនាវដល់ម្ចាស់បំណុលទាំងឡាយជំនួសមិត្តសិល្បៈថា ៖ «ម្ចាស់បំណុលទាំងអស់អើយ មេត្តាយោគយល់គាត់ផងទៅ កុំដាច់ចិត្តពេក ជួយឱ្យគាត់សងតែដើមបានហើយ គាត់មិនបានគេចវេសទៅណាទេ មួយរយៈនេះខ្ញុំនៅក្បែរគាត់ច្រើនដែរ តែគ្រប់ពេល អ៊ីណូ អារម្មណ៍នៅតែនឹងបំណុល ចាត់ទុកថាគាត់ជាមនុស្សរឹងមាំហើយដែលស៊ូមកដល់ពេលនេះបាន ក្រៅពីគាត់ប្រាកដណាស់អាចនឹងគិតខ្លីដោយសារបំណុលកើនកូនមួយនេះ ខំណាស់ដែរគ្មានពេលសម្រាកទេ តែបានលុយមកគឺអស់គ្មានសល់សូម្បីតែលុយញ៉ាំបាយក៏សឹងតែគ្មានផង នៅមានរឿងច្រើនទៀតដែលគាត់ពិបាកដោយសារតែលុយកើនកូននេះ សំណូមពរឱ្យម្ចាស់បំណុល យោគយល់ឱ្យគាត់សងតែដើមបានហើយ។ ស៊ូៗសម្លាញ់»

អត្ថបទដែលជាប់ទាក់ទង