ឈានចូលវ័យ ១៨ ឆ្នាំ សុខ សុជាតា សម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំង
បើនិយាយពីតារាចម្រៀងវ័យក្មេង សុខ សុជាតា គឺជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ កាលពីឆ្នាំ ២០១៧ កន្លងទៅ ទោះបីមិនទទួលបានជោគជ័យក្នុងការប្រឡងនេះមែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន។
ម៉្យាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀងនេះដែរ ឃើញថាប៉ុន្មានឆ្នាំមកនេះ សុខ សុជាតា ក៏បានក្លាយជាតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស ដែលមានទីផ្សារសិល្បៈខ្លាំងផងដែរ ដោយឃើញលេចមុខលើឆាកប្រគំតន្រ្តី និងការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់។
ជាពិសេស មកដល់ពេលនេះ ឈានចូលវ័យ ១៨ ឆ្នាំ សុខ សុជាតា តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង ដែលតារាស្រីវ័យក្មេងរូបនេះ កាន់តែធំពេញរូបពេញរាងមានរូបសម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្ដែង ថ្មីៗកន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ សុខ សុជាតា បានបញ្ចេញរូបភាពជាច្រើនសន្លឹកក្នុងវ័យ ១៨ ឆ្នាំនេះ កាន់តែឆក់បានការចាប់អារម្មណ៍មិនតិចនោះទេពីមហាជនអ្នកគាំទ្រ ដែលនាងបានបង្អួតសម្រស់ក្នុងឈុតមួយបញ្ចេញសាច់សខ្ចីជាមួយរូបរាងដ៏ស្រឡូន មើលទៅស្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំង៕