បុរសម្នាក់ ឡើងតខ្សែភ្លើង ក៏លូកដៃទៅប៉ះចំខ្សែនៅមានចរន្តឆ្លងកាត់ ស្រាប់តែឆក់ធ្លាក់ពីលើជណ្ដើរ បណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅហាងមួយកន្លែង មានយីហោ ឡូកូ ផ្លូវលេខ១៣០ កែង១៥ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសរងគ្រោះមួយរូបខាងលើ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

មុនពេលកើតហេតុ បុរសរងគ្រោះបានដាក់ជណ្ដើរឡើងជួសជុលប្រព័ន្ធភ្លើងនៅចំណុចហាង ឡូកូ ដោយសារមូលហេតុមានការដាច់ចរន្តភ្លើង។ ជារៀងរាល់ពេលដែលដាច់ចរន្តអគ្គិសនី ឬឆ្លងចរន្តអគ្គិសនីនៅក្នុងភូមិនេះ តែងតែមានវត្តមានបុរសរងគ្រោះទៅជួយជួសជុលឱ្យ តែយប់នេះសង្ស័យខ្វះការប្រុងប្រយ័ត្ន លូកដៃទៅប៉ះចំខ្សែដែលនៅមានចរន្តអគ្គិសនីឆ្លងកាត់ ក៏ស្រាប់តែឆក់បុរសរងគ្រោះធ្លាក់ពីលើជណ្ដើរ បណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់ ។ ប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះបឋម និងខ្លះទៀតបានទាក់ទងទៅកាន់រថយន្តសាម៉ុយ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។ រថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកចតុមុខ បានមកដល់ទីតាំងកើតហេតុ ព្រមទាំងបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលរបួស តាមការស្នើសុំរបស់ក្រុមគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង