ទីក្រុង​បាងកក​នឹង​ឡើងជិត​ដល់​​៥០​អង្សា​សេ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ

ថៃ៖ ប្រទេស​ថៃ​បាន​ចូល​ដល់​រដូវ​ក្ដៅ​ជា​ផ្លូវការ​ហើយ ហើយតាមបណ្តាលទីក្រុង និងខេត្ត ត្រូវបានឡើងកម្តៅ គួរឲ្យកត់សម្កាល់ ដោយសីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ជិត៥០ អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងការព្យាករណ៍អាកាសធាតុរបស់នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងឡើងដល់ ៤៨.១ អង្សាសេនៅទីក្រុងបាងកក ជាមួយនឹងកម្រិតខ្ពស់ និងតួលេខខ្ពស់បំផុត ​រំពឹង​ថា​នឹង​មាន​សីតុណ្ហភាព ៥១,៤ អង្សា​សេ​នៅ​ខេត្ត​ឈុនបុរី។

ជាមួយគ្នានេះដែរ ប្រជាជនត្រូវបានណែនាំអោយជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ និងរក្សាជាតិទឹក ឲ្យពិសារទឹកឲ្យបានច្រើន ដើម្បីការពារការឡើងកម្តៅ ដោយសីតុណ្ហភាពដូច្នេះដែរ៕

ប្រភព៖ timeout

អត្ថបទដែលជាប់ទាក់ទង