លោក យឿន ពិសី មានបញ្ហាភ្នែកមកតាំងពីក្មេង តែពេលនេះ យឿន ពិសី បានទទួលការវះកាត់ដោយជោគជ័យហើយ
ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយជាមួយអតីតម្ចាស់ពានកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី ដែលមានសមត្ថភាពក្នុងការបកស្រាយបទចម្រៀបានយ៉ាងពីរោះ ក៏ដូចជាអាចលេងឧបករណ៍ភ្លេងបានល្អផងដែរ។
ដោយឡែក លោក យឿន ពិសី មានបញ្ហាភ្នែកមកតាំងពីក្មេង តែពេលនេះ យឿន ពិសី បានទទួលការវះកាត់ហើយ តាមរយៈការបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួន លោកបានរៀបរាប់ថា៖ «ទីបំផុតខ្ញុំទទួលបានការវះកាត់ដោយជោគជ័យហើយពុកម៉ែបងប្អូន ភ្នែករបស់ខ្ញុំបាទពេលនេះប្រែជាត្រង់ឡើងវិញហើយបាទ»។
លើសពីនេះ យឿន ពិសី ក៏មិនភ្លេចអរគុណចំពោះការជួយពីសំណាក់មហាជនអ្នកគាំទ្ររបស់ខ្លួន ព្រមទាំងគ្រូពេទ្យដែលបានជួយធ្វើការវះកាត់ភ្នែករបស់លោក៕