ព្រីន និង រចនា រ៉ាវ៉ាឌី ស្លៀកឈុតកូនកំលោះ-ក្រមុំ យ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ(វីដេអូ)

ដ្បិតតែមួយរយៈមុន តារាសម្ដែងស្រី រចនា រ៉ាវ៉ាឌី និង តារាសម្ដែងប្រុស ព្រីន មិនសូវបង្ហាញសកម្មភាពជាមួយគ្នា ខណៈមមាញឹមនឹងការងារសម្ដែងរៀងៗខ្លួនមែន ប៉ុន្តែក៏ត្រូវបានមហាជនតាមដានជាថ្មីពីសកម្មភាពរបស់អ្នកទាំងពីរ ជួបគ្នាបង្ហាញសកម្មភាពជាមួយគ្នាផ្អែមល្ហែមដូចពីមុនវិញ ព្រមទាំងមានអ្វីប្លែកៗថ្មីៗធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបចិត្តជំនួសដែរ។

ជាក់ស្ដែង ថ្មីៗនេះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញសកម្មភាពរបស់អ្នកទាំងពីរបានដឹកដៃគ្នាថតក្នុងឈុតកូនក្រមុំកូនកំលោះ និង ដើរបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមនៅមាត់សមុទ្រ ជាទិដ្ឋភាពប្រៀបដូចរៀបការមែនទែនអ៊ីចឹង។

វីដេអូបង្ហាញពីសកម្មភាពដ៏រ៉ូមែនទិកក្នុងឈុតកូនក្រមុំកូនកំលោះរបស់តារាប្រុសស្រីមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានចែករំលែកជាបន្តបន្ទាប់ ភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបជំនួសអ្នកទាំងពីរផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង