អ្នកនាង យក់ ថិតរដ្ឋា បានចែករំលែកវីដេអូកម្សត់មួយ ដែលនិយាយពីក្តីស្រឡាញ់របស់ឪពុក ចំពោះកូន ដែលធ្វើឱ្យអ្នកនាងទប់ចិត្តមិនបាន

ទោះមិនសូវបង្ហាញខ្លួនក្នុងការងារសិល្បៈជាញឹកញាប់ដូចមុនក៏ដោយ តែសម្រាប់អ្នកនាង យក់ ថិតរដ្ឋា នៅតែទទួលបានក្តីនឹករឭកពីអ្នកគាំទ្រជានិច្ច ហើយក៏មានអ្នកគាំទ្រមិនតិចនោះដែរ ដែលចង់ឱ្យអ្នកនាងត្រឡប់មកបំពេអារម្មណ៍អ្នកគាំទ្រវិញ តាមរយៈចម្រៀង និង សំនៀងដ៏ផ្អែមស្រទន់ដូចកាលពីមុន។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានចែករំលែកវីដេអូកម្សត់មួយ ដែលនិយាយពីក្តីស្រឡាញ់របស់ឪពុក ចំពោះកូន ដែលធ្វើឱ្យអ្នកនាងទប់ចិត្តមិនបាន ក៏បានសរសេរ Caption យ៉ាងក្តុកក្តួលធ្វើឱ្យអ្នកគាំទ្រចូលទៅខមមិនលើកទឹកចិត្ត និង ផ្តល់កម្លាំងចិត្តព្រោងព្រាត។

ការរៀបរាប់រំឭកពីលោកឪពុកដ៏ក្តុកក្តួលនោះអ្នកនាង យក់ ថិតរដ្ឋា បានសរសេរថា ៖ «តែប៉ារបស់នីនវិញ គឺជាតន្រ្តីករ និងជាអ្នកចម្រៀងទេណា! មិនមែនជាតួកុន ប៉ុន្តែប៉ាគឺជា Hero របស់កូន ប៉ាមិនត្រឹមចេះសិល្បៈទេ ប៉ាជាយោធាម្នាក់ ហើយប៉ាក៏ចេះធ្វើម្ហូបឱ្យកូនៗញុំាបានយ៉ាងឆ្ងាញ់ទៀតផង ! នឹកណាស់លោកឪពុករបស់កូនអើយ !»

អត្ថបទដែលជាប់ទាក់ទង