មានកូនក្នុងផ្ទៃជិតគ្រប់ខែ គ្មានបញ្ហា អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា ឡើងទាក់ទាញ

ភ្នំពេញ៖  ថ្មីៗនេះ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងនឹងការលេងស្ទាយ៍អ្នកម៉ាក់សម័យថ្មី ក្នុងស្ទីលតុបតែងខ្លួនយ៉ាងលេចធ្លោ ជាមួយរូបរាងពរពោះ ដែល​​កូន​​​ក្នុងផ្ទៃ​​មានអាយុជាច្រើនសប្ដាហ៍ហើយ និងកូនទី ២ របស់តារាស្រីរូបនេះផងដែរ។

ជាមួយគ្នានេះដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានគ្រងឈុតរ៉ូបពណ៌មាស ជាឈុតសម្រាប់ស្រ្តីពរពោះ ដែលរំលេចទៅនឹងប៉ាក់អង្កាំ ខណៈពោះរបស់នាងកាន់តែធំ ដែលធ្វើឱ្យតារាចម្រៀង​​ស្រីរូបនេះ មានភាពទាក់ទាញថែមមួយកម្រិតទៀត។

តួយ៉ាង ភាពស្រស់ស្អាត របស់អ្នកម៉ាក់កំពុងពរពោះរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍​ក៏ដូចជាលាន់មាត់សរសើរ ថារូបនាង នៅតែមានខ្ងង់ ក៏ដូចជារូបរាងនៅតែល្អឥតខ្ចោះដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង