ជនសង្ស័យចំនួន៤នាក់ ខណៈកំពុងតែធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង ម្ចាស់ផ្ទះទាន់ស្រែកឆោឡោផ្អើល

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះរមួយកន្លែង ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយក្រុមជនសង្ស័យត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាននៅចំណុចក្នុងបុរី ហុកឆេង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមិនទាន់ឱ្យស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាប្រុសចំនួន៣នាក់ និងស្ត្រីម្នាក់ និងបានដកហូត សម្ភារៈវត្ថុតាំងមួយចំនួន ជាឧបករណ៍សម្រាប់ធ្វើសកម្មភាព រួមទាំងរ៉ឺម៉កម៉ូតូអេតចាយមួយគ្រឿងផងដែរ ។

មុនពេលឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នោះបាន គឺកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលនោះបាន ទទួលដំណឹងតាមទូរសព្ទពីជនរងគ្រោះថា មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេចនោះទេ ព្រោះត្រូវម្ចាស់ផ្ទះឃើញទាន់ ពេលនោះជនសង្ស័យទាំងនោះ ក៏នាំគ្នាជិះម៉ូតូរ៉ឺម៉កអេតចាយរត់គេច ហើយជនរងគ្រោះក៏បើកដេញតាមប៉ផាប់ចាប់ពភីង ដោយមានកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំចុះផ្ទាល់ដោយ លោក វរសេនីយ៍ឯក ជឹមស៊ីថា អធិការនគរបាលខណ្ឌដង្កោ រហូតចូលដល់ក្នុងបុរីហុកឆេង ជិតស្ពានដែកចម្ការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ទើបធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំងនោះតែម្ដង ។ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង