ស្ងប់ស្ងាត់មួយរយៈ ស៊ូ ស៊ីរីកា ប្រែខ្លួនជាតារាចម្រៀងឯករាជ្យ ចេញស្នាដៃបទចម្រៀងថ្មីចំណងជើងចាក់ដោតខ្លាំង(វីដេអូ)
បើនិយាយពីស្រីស្អាតរាងហ្គោល ស៊ូ ស៊ីរីកា បច្ចុប្បន្នចាត់ទុកជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពខ្លាំង តែងឆក់បានចិត្តមហាជនអ្នកគាំទ្រតាមរយៈស្នាដៃបទចម្រៀងថ្មីៗ បែបមនោសញ្ចេតនាកម្សត់ឈឺចាប់ជាមួយទឹកដមសំឡេងដ៏ធ្ងន់ និង ខ្ពស់របស់នាង។\
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតារាចម្រៀងស្រី ស៊ូ ស៊ីរីកា ហាក់ស្ងប់ស្ងាត់ពីវិស័យចម្រៀង និង មិនសូវឃើញបញ្ចេញស្នាដៃបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រ ឬ បង្ហាញវត្តមានលើឆាកតន្រ្តីញឹកញាប់ដូចមុនឡើយ គ្រាន់តែឃើញសកម្មភាពផ្សេងៗលើបណ្ដាញសង្គម និង ចូលរួមកម្មវិធី៝ឯកជនផ្សេងៗ។
ដោយឡែក ក្រោយពីស្ងប់ស្ងាត់មួយរយៈ ស៊ូ ស៊ីរីកា ក៏ត្រូវបានគេដឹងថាពេលនេះកញ្ញាបានក្លាយជាតារាចម្រៀងឯករាជ្យមួយរូប ពោលគឺពុំស្ថិតក្នុងផលិតកម្មណាមួយឡើយ ដោយថ្មីៗកន្លងទៅនេះ ស៊ូ ស៊ីរីកា ក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនមួយបទសម្រាប់អ្នកគាំទ្រ គឺបទ «មនុស្សអាត្មានិយម» ជាបទបែបមនោសញ្ចេតនាស្នេហាដ៏កម្សសត់ ពីរោះព្រឺសម្បុរផងដែរ។
ស្នាដៃបទចម្រៀងថ្មី «មនុស្សអាត្មានិយម» របស់ ស៊ូ ស៊ីរីកា នេះដែរ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីមហាជន ដែលបានកាត់តចែករំលែកវីដេអូបន្តគ្នាលើបណ្ដាញសង្គមផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖