ត្រៀមអាវភ្លៀងផង! ៣ ថ្ងៃពេញ នៅតំបន់ទាំងនេះអាចនឹងមានភ្លៀងធ្លាក់បានគ្រប់ពេល

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាឱ្យបានដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និង គ្របដណ្ដប់មកលើប្រទេសកម្ពុជា ហើយសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ មានការប្រែប្រួលអាកាសធាតុ ៖

 

១. តំបន់វាលទំនាប

 

⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C (អង្សាសេ) និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី ៥% និង មានខ្យល់បក់មកពីទិសបូព៌មានល្បឿន ២ ម៉ែត្រ/វិនាទី។

២. តំបន់ខ្ពង់រាប

⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C (អង្សាសេ) និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន ២ ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី ៥%។

៣. តំបន់មាត់សមុទ្រ

⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C (អង្សាសេ) និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី ២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់អប្បបរមា ១,២៥ ម៉ែត្រ និង កម្ពស់អតិបរមា ២,៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង