ករណីគ្រឿងញៀន នៅស្រុកសំរោងត្រូវបានកម្លាំងស្នងការដ្ឋានខេត្តបង្ក្រាប
ខេត្តតាកែវ៖ នៅថ្ងៃអាទិត្យ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ដោយទទួលបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប០១ករណី នៅចំណុចភូមិក្រាំងអូត ឃុំទ្រា ស្រុកសំរោង ខេត្តតា កែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១-ឈ្មោះ ង៉ែត ផាស៊ុ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ(ជួញដូរ ប្រើប្រាស់) និងដកហូតវត្ថុតាងនៅ នឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអាហ្វូន រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕