តារារៀមច្បងច្រើនរូប ត្រូវបានលើកឱ្យបន្តតំណែងប្រធានសមាគម ក្រោយជំទាវ ចន ច័ន្ទលក្ខិណា ប្រកាសបញ្ចប់អណត្តិ
ថ្មីៗកន្លងទៅនេះ ស្របពេលសមាគមសិល្បករខ្មែរប្រកាសត្រៀមធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី បន្តតំណែងពីជំទាវ ចន ច័ន្ទលក្ខិណា គេបានសង្កេតឃើញលើបណ្ដាញសង្គមមានមហាជន ក៏ដូចអ្នកក្នុងសិល្បៈជាច្រើន បានក្រឡេកទៅចាប់អារម្មណ៍ និង បង្ហាញការគាំទ្រលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរៀមច្បង និង អ្នកមានបទពិសោធលើកិច្ចការសិល្បៈជាច្រើន ដើម្បីឱ្យឈរឈ្មោះកាន់តំណែងបន្ត។
ក្នុងចំណោមសិល្បករ សិល្បការិនីរៀមច្បងទាំងនោះរួមមាន៖
១. ឧកញ៉ា ឃ្លោក
២. តារាស្រីពហុជំនាញ ខាត់ សុឃីម
៣. ពិធីការិនី យុគ ចិន្តា
៤. រាជិនីសំឡេង ម៉េង កែវពេជ្ជតា
៥. អ្នកដឹកនាំ និង ផលិតកម្មវិធី គួច ខេវិន
៥. អ្នកដឹកនាំ និង ផលិតកម្មវិធី គួច ខេវិន
៧. តារាប្រុស អ៊ឹម ជីវ៉ា
៨. អ្នកសារព័ត៌មានជើងចាស់ផ្នែកសិល្បៈ តារា រ័ត្