ទឹកចិត្តម្តាយ! ខាត់ សុឃីម ហូរទឹកភ្នែក ពេលឮកូនប្រុសនិយាយពាក្យក្នុងចិត្តប៉ុន្មានមាត់មុខគេឯង(វីដេអូ)

បើនិយាយដល់តារាស្រីពហុជំនាញ ខាត់ សុឃីម គឺជាតារាស្រីជើងចាស់មួយរូប ដែលទទួលបានការគាំទ្រខ្លាំង មិនថាតែលើវិថីសិល្បៈ ឬក៏មុខជំនួញផ្ទាល់ខ្លួននោះឡើយ ប៉ុន្តែសូម្បីតែជីវិតគ្រួសារ ក៏តារាកំប្លែងស្រីរូបនេះទទួលបានការស្ញប់ស្ញែងកោតសរសើរចំពោះសុភមង្គលរបស់នាងផងដែរ។

ជាការពិតណាស់ បើនិយាយពីជីវិតគ្រួសាររបស់តារាស្រី ខាត់ សុឃីម ចាប់តាំងតែពីចូលប្រឡូកក្នុងវិស័យសិល្បៈរហូតមកទល់បច្ចុប្បន្ន តារាស្រីរូបនេះ គឺមិនដែលលេចឮព័ត៌មានរកាំរកូសក្នុងគ្រួសារនោះឡើយ មិនថាជីវិតប្ដីប្រពន្ធកូន សូម្បីតែបងប្អូនរបស់អ្នកនាងផ្ទាល់ក៏មិនដែលធ្លាប់ឮធ្លាប់ឃើញមានការឈ្លោះប្រកែកគ្នា គឺមានតែស្រឡាញ់គ្នាខ្លាំង តែងបង្ហាញក្ដីស្រឡាញ់ ភាពសប្បាយរីករាយក្នុងគ្រួសារជូនដល់អ្នកគាំទ្របានទស្សនាជានិច្ច។

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រី ខាត់ សុឃីម និង ប្អូនស្រី ខាត់ សួស្ដី បានអញ្ជើញមានវត្តមានចូលរួមក្នុងកម្មវិធី 3Fun ដែលក្នុងកម្មវិធីនោះ បងប្អូនទាំង ២ បាននិយាយរៀបរាប់ជុំវិញក្រុមគ្រួសាររបស់ខ្លួន។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើននាំគ្នារំជួលចិត្តតាមនោះ គឺនៅពេលដែលវីដេអូមួយរបស់កូនប្រុសតារាស្រី ខាត់ សុឃីម បាននិយាយរៀបរាប់ពីអារម្មណ៍ និង ទំហំចិត្តនៃក្ដីស្រឡាញ់របស់ខ្លួនចំពោះម្ដាយ។

ការបង្ហាញអារម្មណ៍ជាសាធារណៈលើកដំបូងរបស់អូន ស្កាយ ចំពោះម្ដាយ បានធ្វើឱ្យតារាស្រី ខាត់ សុឃីម រំភើបចិត្តខ្លាំងរហូតយំសស្រាក់ និង សូម្បីតែពិធីករក្នុងកម្មវិធីផ្ទាល់ ក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នា៕ ទស្សនាវីដេអូនៅទីនេះ

អត្ថបទដែលជាប់ទាក់ទង