ករណីបាត់ខ្លួនក្មេងស្រី ភូមិអូរស្ពានសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយពុំទាន់ដឹងមូលហេតុ

មណ្ឌលគិរី ៖ នៅថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៤ មានប្រជាពលរដ្ឋឈ្មោះស៊ាវ.ស្រីល័ក្ខ ភេទស្រី ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន:ភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី លេខទូរស័ព្ទ:០៣១.៦៧៩៤៤៤៤បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យថា កូនរបស់គាត់ឈ្មោះនង.មាសរត្ថី ភេទស្រី ជនជាតិខ្មែរ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីកន្លែងកំណើត:ភូមិហាន់ជ័យឃុំហាន់ជ័យស្រុកឆ្លូងខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី កាន់អត្តសញ្ញាណប័ណ្ណលេខ:២៣០០៧៨៦១៦ចុះថ្ងៃទី០៨ខែ០៩ឆ្នាំ២០២៣ លេខទូរសព្ទ:០៩៧.៦៨១១១៤៣។

អង្គហេតុ:នៅថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៤វេលាម៉ោង១២និង៣០នាទីរសៀល កូនស្រីរបស់គាត់បានសុំទៅទិញឥវ៉ាន់នៅក្នុងផ្សារសែនមនោរម្យជាមួយម្តាយរបស់គាត់ពេលធ្វើដំណើរទៅផ្សារកូនស្រីរបស់គាត់ ក៏ឱ្យម្ដាយគាត់ឈប់ចាំនៅផ្លូវបេតុងមុខសាលាអាត់វេតទីស្ទគ្រីស្ទាន ស្ថិតក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយប្រាប់ថាឲ្យចាំនៅទីនេះហើយខ្ញុំទៅផ្សារមួយភ្លែត ពេលដែលម្ដាយគាត់ចាំយូរពេកក៏ខលទូរស័ព្ទមកគាត់ភ្លាមៗនោះ គាត់បានទាក់ទងតាមរយៈទូរស័ព្ទទៅកូនស្រីគាត់ តែគ្មានអ្នកទទួលរហូតគាត់មកដាក់ពាក្យប្ដឹងតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង