អ្នកចង់ប្រឡងគ្រូ ឆ្នាំ ២០២៤ ប្រកាសរើសគ្រូអនុវិទ្យាល័យ ៤៤១ កន្លែង ទូទាំងប្រទេស

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះឈ្មោះប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនអនុវិទ្យាល័យ ក្របខណ្ឌក្រសួងអប់រំ ដោយផ្ដល់ជូននូវតំណភ្ជាប់សម្រាប់ចុះឈ្មោះ។

ស្របគ្នានេះដែរ ក្រសួងមុខងារសាធារណៈ ក៏បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤  ឱ្យដឹងផងដែរថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្នុងក្របខណ្ឌជ្រើសរើស ឆ្នាំ ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ចំនួន ៤៤១ នាក់ ក្នុងនោះ៖

– តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩ នាក់

– តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី ៤ ចំនួន ៨៩ នាក់

– តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី ៣២ ចំនួន ២៤៣ នាក់

ចំពោះការបណ្តុះបណ្តាលមានរយៈពេល ១ ឆ្នាំ ៤ ឆ្នាំ និង ២ ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង