សូមប្រុងប្រយ័ត្ន! ក្រសួងប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វា ១ ម្នាក់ទៀតហើយ ជាករណីទី ១០ នៅកម្ពុជា

បើតាមលិខិតប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ខាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញករណីជំងឺអឹមផក (Mpox) ចំនួន ១ ករណីបន្ថែមទៀត ដែលសរុបមកទល់ពេលនេះ កម្ពុជារកឃើញជំងឹនេះចំនួន ១០ ករណីហើយ។

ក្នុងលិខិតប្រកាសបានរៀបរាប់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក (Mpox) ចំនួន ១ ករណីទៀត ដែលកើតលើបុរសម្នាក់មានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នកំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង