បែកធ្លាយក្លិនស្អុយចេញពីតំបន់ជាំ ស្ថិតនៅក្នុងភូមិថ្មីដូនជន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ពលរដ្ឋមិនស្គាល់អត្តសញ្ញាណម្នាក់ បានជ្រុះលុយបាត់អស់ចំនួន ១០០០ដុល្លា
ខេត្តកំពង់ស្ពឺ÷បែកធ្លាយក្លិនស្អុយចេញពីតំបន់ជាំ ស្ថិតនៅក្នុងភូមិថ្មីដូនជន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ពលរដ្ឋមិនស្គាល់អត្តសញ្ញាណម្នាក់បានជ្រុះលុយបាត់អស់ចំនួន ១០០០ដុល្លា នៅថ្ងៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ៤ដុំមានចំនួនជិត១០ម៉ែត្រគូបនោះ នៅពេលថ្មីនេះ ពលរដ្ឋដឹងអ្នករើសបានហើយតែហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលអ្នករើសបាននោះ។
-ប្រភពមួយទៀតបងប្អូនដឹងហើយថា មួយរយៈពេលកន្លងមកនោះធ្លាប់ឮ និងដឹងហើយថាខេត្តកំពង់ស្ពឺ មិនមែនជាប្រភពនៃបទល្មើសព្រៃឈើនោះឡើយ វាគ្រាន់តែជាខេត្តដែលបទល្មើសព្រៃឈើឆ្លងកាត់ និងស្តុកទុកមួយរយ:ពេលខ្លីតែប៉ុណ្ណោះ ពីសំណាក់មេឈ្មួញឈើ មានឈ្មោះបោះសម្លេង១នាក់ទៅពីរនាក់តែប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថា សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញក្នុងទឹកដីស្រុកឱរ៉ាល់ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកាតព្វកិច្ច មានការយឺតយ៉ាវបន្តិចបន្តួចតែដល់គោលដៅច្បាស់លាស់ មិនដូចការចោទប្រកាន់បងប្អូនអ្នកសារព័ត៌មានបានចុះផ្សាយនោះឡើយ ៕