ប៊ី សុធារី ក្តាប់បានតំណែង Miss Grand កំពង់ឆ្នាំង ឆ្ពោះទៅរកមកុដ Miss Grand Cambodia 2024

អស់រយៈពេល ១៧ ថ្ងៃដែលកម្មវិធីប្រកួតសម្រស់ Miss Grand ខេត្តកំពង់ឆ្នាំបានបើកឆាកប្រកួតស្វែងរកម្ចាស់មកុដដើម្បីតំណាងឱ្យចូលរួមប្រកួតកម្មវិធី Miss Grand Cambodia 2024 ដែលនឹងត្រូវរៀបចំនាពេលដ៏ឆាប់ខាងមុខនេះ។

ក្នុងនោះ បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញមកជាច្រើនថ្ងៃ នៅទីបំផុតកម្មវិធីមួយនេះបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើរាជិនីសម្រស់ ប៊ី សុធារី ដែលជាបវរកញ្ញាជើងចាស់ម្នាក់មានបទពិសោធច្រើនក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ។

ជាការពិតណាស់ កញ្ញា ប៊ី សុធារី ជាបវរកញ្ញាម្នាក់ដែលមានសមត្ថភាព ហើយក្រោយនាងជាប់ជាបវរកញ្ញា តំណាងឱ្យខេត្តកំពង់ឆ្នាំង មហាជនប្រុសស្រីជាច្រើនបានចូលរួមអបអរសាទរទៅកាន់ស្រីស្រស់រូបនេះព្រោងព្រាត។ យ៉ាងណាមិញ កញ្ញា ប៊ី សុធារី ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ៖ «មិនមែនជាការបញ្ចប់ តែជាការចាប់ផ្ដើមថ្មីមួយទៀត។ រយៈពេល ១៧ ថ្ងៃពេញដែលនាងខ្ញុំមិនបានសម្រាក ដើម្បីកម្មវិធីប្រកួតមួយនេះ ទីបំផុតការខិតខំមួយនេះទទួលបានការតបស្នងវិញហើយ នាងខ្ញុំ ប៊ី សុធារី Miss Grand Kampong Chhnang 2024»៕

អត្ថបទដែលជាប់ទាក់ទង