ត្រៀមបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ករណីវាយប្លន់យកម៉ូតូ
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រៀមបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅកាន់តុលាការដេីម្បីចាត់ការតាមច្បាប់ក្រោយពីបង្ក្រាបបាននឹងសួរនាំរួចពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះ។ ជនសង្ស័យទី១ ឈ្មោះ នាង ដេវីត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះ ធូ ម៉ាន់ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ទ្រី សុខលីន ភេទស្រីអាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ជនរងគ្រោះជិះម៉ូតូចេញពីផ្សារស៉ីនជូរីបំណងយកនំទៅលក់បន្ត លុះធ្វេីដំណេីរៅដល់ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយរួចធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលរួចលេីកយកម៉ូតូគេចខ្លួនបាត់។
ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីសុំការអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចចុះពិនិត្យជុំវិញកន្លែងកេីតហេតុមេីលកាមេរាសុវត្តិភាពឃេីញភិនភាគជនសង្ស័យច្បាស់ហេីយក៏ស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់។
រហូតមកដល់ថ្ងៃទីទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅក្នុងភូមិព្រៃទា សង្កាត់កាកាបទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយម្នាក់ផ្លោះលោតតាមដំបូលផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ និងដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ចំនួន១គ្រឿង។
ជនសង្ស័យ ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕