លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់

ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា នេះ បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់។
ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង