ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិមយ បានចេញផ្សាយ អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដែលមានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១-៤ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី

⁃ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង

អត្ថបទដែលជាប់ទាក់ទង