Alessandra បានបង្ហោះរូបភាពដែលនាងថត នៅប្រាសាទបាយ័ន ដោយសរសើរថា ប្រាសាទខ្មែរបុរាណយើងមួយនេះពិតជាអស្ចារ្យណាស់
កម្ពុជា៖ តារាបង្ហាញម៉ូតជនជាតិប្រេស៊ីល ដ៏ល្បីឈ្មោះ Alessandro Ambrosio ដែលធ្លាប់ដើរម៉ូតឲ្យម៉ាកល្បីៗជាច្រើនដូចជា Victoria’s Secret និងជាអតីត Angel របស់ប្រេននេះដែរនោះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ បន្ទាប់ពីបង្ហោះរូបថតពេលនាងកំពុងមកដើរលេងកម្សាន្តនៅខេត្តសៀមរាប។
ក្នុងនោះដែរ Alessandra បានបង្ហោះរូបភាពដែលនាងថត នៅប្រាសាទបាយ័ន ដោយសរសើរថា ប្រាសាទខ្មែរបុរាណយើងមួយនេះពិតជាអស្ចារ្យណាស់ ហើយនាងពិតជាស្លៀកពាក់បានសមសួនជាខ្លាំង ដោយថតរូបក្នុងកាយវិការគត់មត់ សុភាពរាបសារ។
មិនត្រឹមតែបានទៅទស្សនាប្រាង្គប្រាសាទនោះទេ នាងក៏ថែមទាំងបានទៅជិះទូកលេងកម្សាន្តមើលទេសភាពជុំវិញបឹងទន្លេសាប ជាពិសេសគឺភូមិបណ្ដែតទឹក និងថែមទាំងបានទទួលទាន គួង និង ប្រហិតផងដែរ៕