ករណីវាយប្លន់យកមាស ប្រាក់ក្នុងផ្ទះ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្ត្រីចំណាស់វ័យ៨១ឆ្នាំ ជាម្ចាស់ផ្ទះលក់ចាប់ហួយនិងក្មួយស្រីវយ័៣៦ឆ្នាំ ដែលរងរបួសដោយជនល្មើសវាយប្លន់យកមាស ប្រាក់ក្នុងផ្ទះ នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ កាលពីយប់ថ្ងៃ៩ ខែតុលា ឆ្នាំ២០២៣។

បច្ចុប្បន្នកំពុងសង្គ្រាះ ព្យាបាលនៅមន្ទីរពេទ្យ ហើយតាមគ្រូពេទ្យដែលកំពុងខ្នះខ្នែងបន្តព្យាបាលឲ្យដឹងថា៖ ស្ថានភាពអ្នករបួសទាំង២នាក់ មិនរងគ្រោះដល់អាយុជីវិតទេ គិតត្រឹមព្រឹកថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣នេះ។

ដោយឡែកកូនប្រុសម្ចាស់ផ្ទះម្នាក់ ដែលជនល្មើសនាំយកទៅជាមួយ បានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចរកឃើញសាកសព នៅព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត១០០ម៉ែត្រ។

ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ៖
– ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហុឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ ចំណែកកូនប្រុសម្ចាស់ផ្ទះដែលស្លាប់នោះ មានឈ្មោះ ហុឹម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ។

– សុំបញ្ជាក់ផងដែរថា៖ គិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការស្វែងរកជនដៃដល់ កំពុងធ្វើបន្តពីសំណាក់កម្លាំងសមត្ថកិច្ចចំរុះ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយការរំពឹងទុកថា ជនល្មើសនឹងមិនអាចរត់គេចខ្លួនបានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង