តារាសម្ដែងស្រី ស៊ីន យូប៊ីន បង្ហាញវត្តមានក្នុងកម្មវីធីរបស់ក្រុមហ៊ុនល្បីឈ្មោះមួយ នៅទីក្រុងប៉ារីស
តារាសម្ដែងស្រី ស៊ីន យូប៊ីន ជាតារាសម្ដែងមួយរូប ដែលឧស្សាហ៍មានវត្តមាននៅក្នុងកម្មវិធីលំដាប់ធំៗជាច្រើននៅក្រៅប្រទេស ហើយក៏ទទួលបានការគាំទ្រ និង កោតសរសើរជាច្រើនពីមហាជនក្នុងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរ។
ដោយឡែករាល់ពេលតារាសម្ដែងស្រី ស៊ីន យូប៊ីន មានការងារនៅក្រៅប្រទេស នាងក៏តែងនាំយកអត្តសញ្ញាណជាតិខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិជាច្រើនដងផងដែរ។
យ៉ាងណានៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នេះ កញ្ញា ស៊ីន យូប៊ីន ទើបតែបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបនាងមានវត្តមានចូលរួមក្នុងកម្មវីធីរបស់ក្រុមហ៊ុន Christian Dior ជាកម្មវិធីមួយដែលរៀបចំឡើងសម្រាប់រដូវក្ដៅ និង រដូវរងាសម្រាប់ឆ្នាំ ២០២៤ ហើយកម្មវិធីនេះ បានធ្វើឡើងនៅឯទីក្រុងបារីប្រទេសបារាំង៕

