យុវជនម្នាក់ទៅជួយតខ្សែភ្លើងម៉ូទ័រផ្ទះមីងដើម្បីបូមទឹកចេញពីក្នុងផ្ទះដែលលិចជាយូខែបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖យុវជនម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗខណះពេលដែលទៅជួយតខ្សែរភ្លើងម៉ូទ័រដើម្បីបូមទឹកចេញពីក្នុងផ្ទះមីងរបស់ខ្លួនដែលលិចមកជាច្រើនខែរ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាងនិងសមត្ថកិច្ចចុះទៅទីតាំងកើតហេតុភ្លាមៗ។
ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៩ខែតុលា ឆ្នាំ២០២៣ ក្នុងភូមិអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ មេង គីម ភេទប្រុសអាយុ១៧ឆ្នាំមុខរបរៀនជាងជួសជុលម៉ូតូ រសនៅភូមិអណ្តូងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់រសនៅក្បែកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុដោយជនរងគ្រោះបានដើរទៅផ្ទះមីងរបស់ខ្លួនទៅជួយតខ្សែភ្លើងម៉ូទ័រដើម្បីបូមទឹកចេញពីផ្ទះរបស់មីងដែលលិចជាច្រើនខែរមកហើយពេលនោះដែរដោយជនរងគ្រោះមានការទ្វេសប្រហែសទាំងដែលកំពុងតខ្សែរភ្លើងមិនបានបិតបារ៉ែតបណ្តាលឲ្យឆ្លងចរន្តឆកៀបជាប់នៅហ្នឹងឈើរពេលនោះដែរក៏បានពលរដ្ឋជិតខាងនាំគ្នារត់ទៅជួយនិងធ្វើចលនាឲ្យជនរងគ្រោះផងដែរតែអកុសល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ រួចពួកគេក៏បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភាពៗផងដែរ
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញបន្តឲ្យចុះមកពិនិត្យទៅលើសពជនរងគ្រោះក្រោយពិនិត្យរួចដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតមែនរួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកមកវត្តព្រែកប្រាណធ្វើបុណ្យតាមប្រពៃណី៕