មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងមានការពិនិត្យ និង ព្យាបាលជំងឺភ្នែក ចំនួន ៥ ថ្ងៃ នៅខែកុម្ភៈខាងមុខនេះ
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ហ្វេសប៊ុកផេកផ្ទាល់របស់មន្ទីរពេទ្យភាពមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងមួយឱ្យដឹងថា នៅខែកុម្ភៈខាងមុខនេះ ខាងមន្ទីរពេទ្យនឹងមានការពិនិត្យ និង ព្យាបាលជំងឺភ្នែក រយៈពេល ៥ ថ្ងៃពេញ។
យោងតាសេចក្តីជូនដំណឹងបានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដូចជា ការបាត់បង់គំហើញ ដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា។
គួរឱ្យដឹងដែរថា កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែកដូចបានរៀបរាប់អាចអញ្ជើញទៅជួបពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យបាន ឬអាចសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២ ៕