រដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មីមួយទៀត នៅទឹកដីសៀមរាប ដោយកាត់យកឃុំ​ ២ ដាក់ឈ្មោះក្រុងថា «រុនតាឯកតេជោសែនជ័យ»

តាមរយៈអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើតក្រុងរុនតាឯកតេជោសែនជ័យ នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និង ឃុំបាល្ល័ង្ក ពីស្រុកប្រាសាទបាគង។

ទន្ទឹមគ្នានេះ តាមរយៈមាត្រា ២ នៃអនុក្រឹត្យបានឱ្យដឹងផងដែរថា ក្រុងរុនតាឯកតេជោសែនជ័យ មានសង្កាត់ចំនួន ២ គឺសង្កាត់រុនតាឯក និង សង្កាត់បាល្ល័ង្ក ខណៈទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែនជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក។

ស្របគ្នានេះដែរ ចំពោះទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្ដាយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង