ចូលរួមរំលែកទុក្ខ! ឪពុកតារាសម្ដែង គឹម លីហ្សា បានទទួលមរណភាពហើយ

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និង មិត្តអ្នកសិល្បៈរបស់តារាស្រី គឹម លីហ្សា ច្បាស់ជាបានជ្រាបមកហើយពីដំណឹងសុខទុក្ខរបស់ឪពុករបស់អ្នកនាង ដែលបានចូលបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនាប្រទេសវៀតណាម។

យ៉ាងណា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ អ្នកនាង គឹម លីហ្សា បានប្រកាសដំណឹងមរណភាពរបស់លោកឪពុកហើយ ដោយពិធីបុណ្យសពបានរៀបចំនៅគេហដ្ឋានឯបុរី​ អ័រគីដេ​ ផ្លូវជាតិ 6A ផ្ទះលេខ 12 A ផ្លូវ​រំចង់ គម្រោងអេវើគ្រីន។

ក្រោយទទួលបានដំណឹងខាងលើហើយ មហាជន និង មិត្តភក្តិទាំងក្នុង ក្រៅសិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខដល់អ្នកនាង គឹម​ លីហ្សា និង ក្រុមគ្រួសារកំពុងជួបទុក្ខធំនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង